Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅក្នុងមណ្ឌលសុខភាព កោះកេរ្តិ៍ ស្រុកគូលែន ខេត្តព្រះវិហារ
ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៦

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅក្នុងមណ្ឌលសុខភាព កោះកេរ្តិ៍ ស្រុកគូលែន ខេត្តព្រះវិហារ។

ឆ្លៀតក្នុងឱកាសដ៏មមាញឹក ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីនឹករលឹក និងថ្លែងអំណរគុណ វាយតម្លៃខ្ពស់ ដល់មន្រ្តីសុខាភិបាល ដែលប្រឹងប្រែង និងសហការរួមគ្នា ក្នុងការបម្រើសេវាថែទាំសុខភាព ព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរ៍ភាព ស្របនឹងពាក្យមួយថា «ទុក្ខអ្នកជំងឺ គឺជាទុក្ខរបស់គ្រូពេទ្យ»។

បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានពិនិត្យដោយផ្ទាល់ ហើយបានកត់សម្គាល់ឃើញថា មណ្ឌលសុខភាព រៀបចំបានល្អទាំងហេដ្ឋារចនាសម្ព័ន្ធ និងការបម្រើសេវាសុខាភិបាលជាប់ជាប្រចាំ ២៤ម៉ោង និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រឹងមាំ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។

ខេត្តព្រះវិហារ៖ នាល្ងាចថ្ងៃសៅរ៍ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19