Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការ នៅមណ្ឌលសុខភាព សែនជ័យ និងមណ្ឌលសុខភាពស្រអែម ក្នុងខេត្តព្រះវិហារ ដែលបានបើកដំណើរការឡើងវិញ
ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៦

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងដំណើរចុះពិនិត្យសេវាសុខាភិបាល និងសួរសុខទុក្ខបងប្អូនបុគ្គលិកមន្ត្រីសុខាភិបាល ក្នុងខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុមការងារ និងថ្នាក់ដឹកនាំបានបែងចែកជា ៣ក្រុម ក្នុងនោះដែរក្រុមការងារដែលដឹកនាំដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ចុះពិនិត្យការបម្រេីសេវាសុខាភិបាល និងសួរសុខទុក្ខក្រុមគ្រូពេទ្យដែលកំពុងប្រចាំការ នៅមណ្ឌលសុខភាព សែនជ័យ និងមណ្ឌលសុខភាពស្រអែម ក្នុងខេត្តព្រះវិហារ។ 

ក្នុងនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានពិនិត្យមើល នៅតាមកន្លែងនីមួយៗក្នុងមណ្ឌលសុខភាព រួមាន៖ ហេដ្ឋារចនាសម្ព័ន្ធ បន្ទប់ទឹក អនាម័យបរិវេណជុំវិញ ប្រព័ន្ធទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ (Hotline) និងការបម្រើសេវាសុខាភិបាល ២៤ម៉ោង និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងការរៀបចំស្តុកឱសថសារវន្ត ដើម្បីធានាបាននូវការបម្រើសេវា ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ការយកចិត្តទុកដាក់ និងមានប្រសិទ្ធភាពខ្ពស់។

ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងថវិកាឧបត្ថម្ភរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់ក្រុមគ្រូពេទ្យកំពុងបម្រើការ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងបុរេសកម្មក្នុងការងារបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19