Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននាំយកកញ្ចប់សម្ភារបរិក្ខារពេទ្យ ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO)
ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៦

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននាំយកកញ្ចប់សម្ភារបរិក្ខារពេទ្យ ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ប្រគល់ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីប្រើប្រាស់ក្នុងការពិនិត្យ ព្យាបាល និងសង្គ្រោះប្រជាពលរដ្ឋ ដែលចូលមកទទួលសេវានៅមន្ទីរពេទ្យ និងកញ្ចក់សម្ភារៈបរិក្ខារពេទ្យសម្រាប់ជួយសង្រ្គោះជីវិតទាក់ទងនឹងសុខភាពបន្តពូជ សម្រាប់សហគមន៍តាមព្រំដែន។

កញ្ចប់សម្ភារបរិក្ខារពេទ្យ ដែលផ្តល់ដោយអង្គការ WHO និង UNFPA តាមរយៈក្រសួងសុខាភិបាល នេះពិតជារួមចំណែកយ៉ាងសំខាន់ខ្លាំង ក្នុងការឆ្លើយតបតម្រូវការសុខាភិបាលបន្ទាន់ និងការថែទាំសុខភាព ជាពិសេសសម្រាប់ជនភៀសសឹក និងប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងបញ្ហាសុខភាព។

ការផ្តល់ជូនសម្ភារបរិក្ខារពេទ្យនេះ ជាការរួមចំណែកជួយគាំទ្រដល់ មន្ទីរសុខាភិបាល ក្នុងការប្រតិបត្តិការងារបម្រើសេវាសុខាភិបាល បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9