Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «គ្រប់សកម្មភាពវិជ្ជមាន របស់បងប្អូន គឺជាការការពារសង្រ្គោះជីវិត ដែលមើលឃើញដោយជាតិកម្ពុជា» ក្នុងឱកាសចុះពិនិត្យនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត
ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៦

រដ្ឋមន្រ្តីសុខាភិបាល៖ «គ្រប់សកម្មភាពវិជ្ជមាន របស់បងប្អូន គឺជាការការពារសង្រ្គោះជីវិត ដែលមើលឃើញដោយជាតិកម្ពុជា» ក្នុងឱកាសចុះពិនិត្យនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត

ការចុះពិនិត្យនេះ ដើម្បីសួរសុខទុក្ខ ក្តីនឹករលឹក និងថ្លែងអំណរគុណដល់មន្រ្តី បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ បងប្អូនជនភៀសសឹក និងវីរកងទ័ព នគរបាល អំឡុងពេលមានសង្រ្គាម ដែលជាការលះបង់សុវត្ថិភាពផ្ទាល់ខ្លួន មិនខ្លាចនឿយហត់ សមនឹងពាក្យ "វីរភាពកងទ័ពអាវស" ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានការថែទាំព្យាបាលនោះទេ។  

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីសុខាភិបាល ត្រូវបន្តពង្រឹងសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្តក្នុងជំនាញបច្ចេកទេស និងភាពជាអ្នកដឹកនាំ ដើម្បីពង្រឹងអង្គភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យ សង្ឃឹមថាមន្ទីរពេទ្យនេះ នឹងក្លាយទីកន្លែងមានការចូលរួម ភាពជាអ្នកដឹកនាំ នាពេលខាងមុខ។ 

សាររបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី "ខ្ញុំបានឃើញការខិតខំរបស់ថ្នាក់ដឹកនាំ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ ខិតខំបំពេញភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយ គុណភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយទឹកចិត្តស្មោះស័្មគ្រ ក្នុងដំណាក់កាលទូទៅ និងជាពិសេស ពេលមានបញ្ហាប្រឈមដោយការវាយប្រហារប្រដាប់ពីកងទ័ពថៃ ជាមួយការយកចិត្តទុកដាក់ខ្ពស់ ឥតថមថយ។

ខ្ញុំសូមកោតសរសើរ ដោយការគោរពស្រឡាញ់បំផុត និងសូមបញ្ជាក់ថា ក្រសួងសុខាភិបាល សហភាតរៈ សុខាភិបាលទាំងអស់ទូទាំងប្រទេស និងនៅជាមួយបងប្អូនជានិច្ច។"

បន្ទាយមានជ័យ៖ រសៀលថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19