Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «មិនមានគុណភាព បានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ។ សុវត្ថិភាពអ្នកជំងឺ គឺជាមូលដ្ឋានគ្រឹះចាំបាច់នៃដំណើរការថែទាំព្យាបាល ដែលសំដៅគុណភាពពិតប្រាកដ»
ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រ សល្យសាស្រ្តប្រចាំឆ្នាំ លើកទី២៨ និងសិក្ខាសាលាវិទ្យាសាស្ត្រថែទាំ លើកទី១៥ ក្រោមប្រធានបទ៖  «ការអនុវត្តពហុជំនាញនៃវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីចំនុចដែលគួរចងចាំ ដូចជាគោលការណ៍សុវត្ថិភាពអ្នកជំងឺ «គ្មានគុណភាពឯណា បានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ»។ សុវត្ថិភាពអ្នកជំងឺមិនមែនជាការងារបន្ថែមរបស់យើងនោះទេ វាគឺជាមូលដ្ឋានគ្រឹះនៃការថែទាំសំដៅគុណភាព។ សុវត្ថិភាពអ្នកជំងឺ គឺជាការងារជាប្រព័ន្ធមួយ ដែលចាប់ផ្តើមពីថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យគ្រប់កម្រិត ក្នុងការបណ្តុះភាពជាអ្នកដឹកនាំ កសាងវប្បធម៌សុវត្ថិភាព ជំរុញឱ្យបុគ្គលិកចូលរួមមតិយោបល់ ការកាត់បន្ថយកំហុសវេជ្ជសាស្ត្រតាមរយៈ ការអនុវត្តគោលការណ៍ណែនាំ ពិធីសារថែទាំព្យាបាល និងការទទួលខុសត្រូវលើតួនាទីរបស់អ្នកវិជ្ជាជីវៈ  ក្នុងការរក្សាសុវត្ថិភាពអ្នកជំងឺ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា «ការសាមគ្គីរួបរួមគ្នាជាក្រុមក្នុងរូបភាពជាតួអង្គវេជ្ជសាស្រ្តតែមួយ គឺបង្កើតបានកម្លាំងមួយដ៏ធំ រឹងមាំ ដើម្បីធ្វើឱ្យវិជ្ជាជីវៈនីមួយៗ មានវឌ្ឍនភាពជានិរន្តរ៍»។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចផងដែរថា តាមរយៈការជួបនេះ អ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្ត ក្នុងការពិនិត្យ ព្យាបាលអ្នកជំងឺប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ ៩ចំណុច និងអាទិភាព ៣ចំណុច និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងពោរពេញដោយសមត្ថភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំ ៥ចំណុច សម្រាប់ជាចំណេះដឹង និងបទពិសោធន៍ក៏ជាសញ្ញាបង្ហាញពីការរួបរួមសាមគ្គីគ្នា របស់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកក្នុងការទទួលខុសត្រូវ ដើម្បីធ្វើឱ្យប្រព័ន្ធសុខាភិបាលកម្ពុជាអភិវឌ្ឍឆ្ពោះទៅមុខ ដូចជា៖ 

១). លើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ ដោយត្រូវបន្តអនុវត្តគោលការណ៍ ស្តីពីសុវត្ថិភាពអ្នកជំងឺ ការគ្រប់គ្រងហានិភ័យ ការប្រើប្រាស់ថ្នាំ គោរពវិជ្ជាជីវៈ ដោយដាក់អ្នកជំងឺជាគោលដៅស្នូល

២). ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ប្រកបដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស និងបន្តជួយបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យ និងនិស្សិតដែលជាអ្នកបន្តវេនទៅថ្ងៃអនាគត។

៣). ត្រូវយកចិត្តទុកដាក់ លើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ និងដោយភាពទន់ភ្លន់ ឆ្លើយតបបានទាន់ពេលវេលា និងស្ថានការណ៍ប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ធ្វើយ៉ាងណាឱ្យកាន់តែមានភាពជិតស្និទ្ន ការអាណិតស្រឡាញ់ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររវាងគ្រូពេទ្យជាអ្នកបម្រើសេវាផ្ទាល់ និងបងប្អូនអ្នកជំងឺ សាច់ញាត្តិ មិត្តភក្តិទាំងឡាយដែលមកទទួលសេវា ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋបន្ថែមទៀត។

៤). បន្តបង្កើនការផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា ពិការភាព អ្នកជំងឺខ្វះខ្វាតផ្សេងៗ ធ្វើយ៉ាងណាបង្កលក្ខណៈបានទទួលសេវាថែទាំព្យាបាល ឆ្លើយតបទៅនឹងស្ថានភាពជំងឺជាក់ស្តែង និងផ្តល់ការពន្យល់ទូលំទូលាយ និងច្បាស់លាស់។

៥). ត្រូវពង្រឹងភាពជាអ្នកដឹកនាំផ្នែកគិលានុបដ្ឋាក និងឆ្មប ដែលជាដៃគូដ៏សំខាន់ក្នុងការសម្រេចគោលដៅសុវត្ថិភាពអ្នកជំងឺ។

អង្គពិធីនេះដែរមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី ប្រធានមន្ទីរពេទ្យជាតិ សាកលវិទ្យាល័យនានា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលចូលរួមផ្ទាល់ ចំនួន ២៤២នាក់ និងសមាសភាពតាមប្រព័ន្ធអនឡាញ Zoom ជាមន្រ្តី បុគ្គលិកសុខាភិបាល មន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងកំពង់ធំ សរុប ៦០៤នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56
Image 57
Image 58
Image 59