Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជា-ប៉ាគីស្ថាន លើកទី២ 2nd Meeting of Joint Trade Committee Cambodia-Pakistan
ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៦

ទីក្រុងអ៊ីស្លាម៉ាបាដ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយមន្រ្តីជំនាញពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជា-ប៉ាគីស្ថាន លើកទី២ ដែលគណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូប៉ាគីស្ថានដឹកនាំដោយ ឯកឧត្តម ជែម កាម៉ាល់ ខាន់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជា-ប៉ាគីស្ថាន លើកទី២ នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០២៥ ដែលជាយន្តការបន្ថែម ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ប៉ាគីស្ថាន ជាពិសេសលើវិស័យធុរៈកិច្ច នៃប្រទេសទាំង២។ កិច្ចប្រជុំលើកទី២ គឺដើម្បីពិនិត្យលើវឌ្ឍនភាព នៃសកម្មភាពបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជា-ប៉ាគីស្ថាន លើកទី១ កន្លងទៅ និងលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យ សំខាន់ៗដូចជា វិស័យសុខាភិបាល កសិកម្ម ឧស្សាហកម្ម អាកាសចរស៊ីវិល បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ធនាគារ និងធានារ៉ាប់រង វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ជូនថា ក្រៅពីកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ប៉ាគីស្ថាន-កម្ពុជា លើទី២ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមអមលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Senator Mohammad Ishaq Dar ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស កិច្ចប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម ជែម កាម៉ាល់ ខាន់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ជួបពិភាក្សាការងារជាមួយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីស្លាម៉ាបាដ និងសមាគមអ្នកផលិតឱសថប៉ាគីស្ថានផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12