Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល ក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចប្រចាំ និងពិនិត្យការបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាព នៅវត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងឱកាសអមដំណេីរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ។
ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៦

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសួរសុខទុក្ខបង្ហាញសេចក្តីនឹករលឹក និងថ្លែងអំណរគុណ វាយតម្លៃខ្ពស់ ដល់មន្រ្តីសុខាភិបាល ដែលខិតខំប្រឹងប្រែងដោយកម្លាំងកាយចិត្ត ស្មារតីរឹងមាំ និងសហការរួមគ្នា ក្នុងការបម្រើសេវាថែទាំ ព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌។ 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលេីកឡេីងថា គ្រូពេទ្យដើរតួនាទីសំខាន់ ដោយត្រូវបន្តទៀត ក្នុងការខិតខំបំពេញតួនាទីបម្រើសេវាថែទាំព្យាបាល ផ្តល់ថ្នាំបង្ការ និងផ្តល់ការអប់រំសុខភាពជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈជាប់ជាប្រចាំ។

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19