Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ស្តីពីការរៀបចំព្រឹត្តិការណ៍ One Health Satellite នៅកម្ពុជា
ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC) បានដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំព្រឹត្តិការណ៍ One Health Satellite នៅកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិភាក្សាអំពី៖

-ការរៀបចំកិច្ចប្រជុំ One Health Satellite នៅកម្ពុជា

-ពិភាក្សា អំពីការជ្រើសរើសប្រធានបទ សម្រាប់ដាក់ក្នុងបទបង្ហាញនៅសន្និសិទពិភពលោក ស្តីពីសុខភាពតែមួយ នាខែមេសា ឆ្នាំ២០២៦ នៅប្រទេសបារាំង ខាងមុខនេះ

-ការត្រៀមរៀបចំឯកសារពាក់ព័ន្ធ នឹងសន្និសិទពិភពលោក ស្តីពីសុខភាពតែមួយ 

- កំណត់អាទិភាព កិច្ចការបន្តផ្សេងៗ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធាន IMCC-OH ឯកឧត្តម ជិន វិសាល អគ្គនាយរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល និង ឯកឧត្តម លោកជំទាវ  លោក លោកស្រី អគ្គនាយករង ប្រធាន នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10