Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ក្នុងការអនុវត្តផែនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤-២០២៨។
ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកសាស្រ្តាចារ្យជំនួយ គឹម សាវួន បានអញ្ជើញចូលរួម ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ (MEL) ក្នុងការអនុវត្តផែនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ នៅទីស្តីការក្រសួងមហាផ្ទៃ។

គោលដៅ និងគោលបំណងរបស់ MEL រួមមាន៖

-ដើម្បីធានាបាននូវប្រសិទ្ធភាព និងជោគជ័យ នៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ ឱ្យសម្រេចបាននូវគោលដៅ និងគោលបំណង នៃផែនការយុទ្ធសាស្រ្តជាតិរយៈពេល៥ឆ្នាំ ដោយផ្អែកលើសូចនាករដែលបានកំណត់

-ដើម្បីឆ្លើយតបទៅនឹងគោលបំណងនៃការអនុវត្តកតិកាសញ្ញាសកល សម្រាប់ការធ្វើទេសន្តរប្រវេសន៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ ដែលប្រទេសកម្ពុជាជាសមាជិក និងដោយហេតុនេះប្រទេសកម្ពុជា គឺជាប្រទេសមួយដែលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្ត គំនិតផ្តួចផ្តើមរបស់កតិកាសញ្ញានេះ ក្នុងនាមជាប្រទេសឈាមមុខគេក្នុងការអនុវត្តគំនិតផ្តួចផ្តើមប្រទេសជើងឯកសម្រាប់ GCM

-ដើម្បីជាមូលដ្ឋានសម្រាប់ផ្តល់អនុសាសន៍ជូនដល់រាជរដ្ឋាភិបាល ដើម្បីពិនិត្យឡើងវិញ និងសម្រេចចិត្តលើការកែលម្អគោលនយោបាយ ច្បាប់ និងបទដ្ឋានច្បាប់ ស្របតាមស្ថានភាពដែលប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាព

-ដើម្បីមានទិន្នន័យ ដែលនឹងជួយក្នុងការកែលម្អការអនុវត្តផែនការសកម្មភាព។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថានប័ន អគ្គរាជទូតរងនៃប្រទេសអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អភិបាលរងនៃគណៈអភិបាលខេត្ត មន្រ្តីជំនាញនៃក្រសួង ស្ថាប័ន សមាជិក សមាជិការនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ គ.រ/ខ.ប.ជ) ក្រុមការងារបច្ចេកទេសកម្មវិធី ASEAN-ACT និងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10