Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំខែរបស់គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិនៃក្រសួងសុខាភិបាល (គ.ថ.ព.វ.ជ.)
ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គ.ថ.ព.វ.ជ. បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិនៃក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធអនឡាញ ZOOM។ 

កិច្ចប្រជុំនេះមានគោលបំណងតាមដាននូវវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ និងពិនិត្យសម្រេចលើប្រធានបទដែលបានរៀបចំឡើងដោយអនុគណៈកម្មការនីមួយៗ ព្រមទាំងកំណត់ទិសដៅការងារបន្ត។ 

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងសុខាភិបាល លោក លោកស្រីវេជ្ជបណ្ឌិតដែលជាសមាជិកនៃអនុគណៈកម្មការ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍។

Image 1
Image 2
Image 3
Image 4
Image 5
Image 6