Cambodia
ព័ត៌មានលំអិត

Image
សកម្មភាពរបស់ក្រុមការងារចុះត្រួតពិនិត្យការងារគ្រប់គ្រងឱសថនៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងការងារពង្រឹងគុណភាពការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាព ក្នុងខេត្តព្រះសីហនុ
ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៦

ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ស្រ៊ន សៀវប៉ាវ ជំនួយការរដ្ឋលេខាធិការ បានចុះអភិបាលការងារគ្រប់គ្រងឱសថនៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (CPA3) និងមណ្ឌលសុខភាពពិនិត្យមើលការងារគ្រប់គ្រងមណ្ឌលទាំងមូល។

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ 

១) ការងារគ្រប់គ្រងមណ្ឌលសុខភាពទាំងមូល

២) ការងារពង្រឹងគុណភាពការបម្រើសេវាសុខាភិបាលក្នុងមណ្ឌលសុខភាព

៣) អនាម័យក្នុង និងក្រៅមណ្ឌលសុខភាព

៤) អនាម័យក្នុងឃ្លាំងឱសថ

៥) ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ   

៦) ត្រួតពិនិត្យការងារគ្រប់គ្រងឱសថញៀន                                        

៧) ការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(CPA3)។                                                                                                                                

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាល គ្រប់លំដាប់ថ្នាក់  និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពទាំងអស់ និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(CPA3)  នៅក្នុងខេត្តព្រះសីហនុ ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ  ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ជួយសម្របសម្រួលការងារឱ្យបានល្អប្រសើរគោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលចុះអភិបាលមានដូចជា ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(CPA3) មណ្ឌលសុខភាពជើងគោ, វាលរេញ, អណ្ដូងថ្ម, ព្រៃនប់,អូរឧញ៉ាហេង, រាម, សង្កាត់លេខ១ និងមណ្ឌលសុខភាពក្រុងព្រះសីហនុ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10