Cambodia
ព័ត៌មានលំអិត

Image
យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអុីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ "ប្រើប្រាស់AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ"
ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអុីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ "ប្រើប្រាស់AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ" ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង)។

គោលបំណងនៃទិវាសុវត្ថិភាពអុីនធឺណិត គឺដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ដោយផ្តោតលើកុមារ និងយុវជនវ័យក្មេង។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អង្គការជាដៃគូ និស្សិត សិស្សានុសិស្ស សរុបចំនួន ២៥០០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15