Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «នៅក្នុងរយៈពេលជាង២ឆ្នាំ នៃការជួបជុំគ្នាជាទៀតទាត់ ដើម្បីសិក្សាស្វែងយល់ពីភាពជាអ្នកដឹកនាំ មន្រ្តីនិងថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់បានប្រើប្រាស់ភាសាតែមួយក្នុងការបម្រើការងារក្នុងវិស័យសុខាភិបាល»
ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៦

ថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)សរុបចំនួន ៣១៤៨រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាសុខាភិបាល និងបានលើកយកឧទាហរណ៍ ដែលមានលក្ខណៈជាក់ស្តែងមួយចំនួន មកចែករំលែកជាដំណោះស្រាយ ដើម្បីផ្តល់ជាគំនិត ដល់មន្រ្តីសុខាភិបាលទាំងអស់យកទៅធ្វើការឆ្លុះបញ្ចាំង និងកែលម្អចំណុចដែលមិនទាន់បានល្អប្រសើរ ព្រោះថា វិស័យសុខាភិបាលយើង បាននឹងកំពុងរួមគ្នាធ្វើដំណើរឆ្ពោះទៅរកឧត្តមភាព នៃការផ្តល់សេវា។ ឯកឧត្តមសាស្រ្តាចារ្យបានរំលឹកថា ថ្នាក់ដឹកនាំសុខាភិបាល គ្រប់លំដាប់ថ្នាក់បានជួបជុំគ្នាជាររៀងរាល់រសៀលថ្ងៃអង្គារ បានចំនួន ១០៤ដង ដើម្បីរំលែកចំណេះដឹង និងបទពិសោធន៍លើភាពជាអ្នកដឹកនាំ។ ការជួបជុំជាប្រចាំនេះបានធ្វើឱ្យមន្រ្តី និងថ្នាក់ដឹកនាំសុខាភិបាលបានយល់ច្បាស់ជាងមុនលើភាពជាអ្នកដឹកនាំ និងបានយកចំណេះដឹងនេះទៅប្រើប្រាស់នាពេលកន្លងមក រហូតធ្វើឱ្យវិស័យសុខាភិបាល កាន់តែមានភាពប្រសើរឡើង។

ជាកិច្ចបន្ត ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ បានធ្វើបទបង្ហាញអំពីការគ្រប់គ្រង សេវាសុខាភិបាលក្នុងកំឡុងពេលមានសង្គ្រាមឈ្លានពានកាលពីចុងឆ្នាំ២០២៥ កន្លងមក។ បទបង្ហាញនេះចែករំលែកបទពិសោធន៍ នៅក្នុងការងារត្រៀមខ្លួន និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយជាពិសេសពេលមានសង្គ្រាម។

ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានផ្តល់ការសំយោគ និងដោយសង្ខេប ចេញពីលទ្ធផល និងសមិទ្ធិផលដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីលើកត្តាដែលនាំឱ្យវិស័យសុខាភិបាល ទទួលបានជោគជ័យក្នុងខេត្តឧត្តរមានជ័យ ក៍ដូចជាតាមបណ្តាខេត្តផ្សេងៗទៀតនោះគឺ (១)ការប្រើប្រាស់ភាពជាអ្នកដឹកនាំដែលមានភាពធន់ បត់បែន និងឈរលើតុល្យភាព (២)ការតាំងចិត្តខ្ពស់ និងកាយរបស់មន្រ្តីសុខាភិបាលក្នុងការទ្រសភាពការណ៍ (៣)សមត្ថភាពនៃការអភិវឌ្ឍន៍ខ្លួនបានឆាប់រហ័ស និងការរៀនសូត្រយកចំណេះដឹងថ្មីៗមកប្រើក្នុងស្ថានភាពដែលប្រែប្រួលលឿន និង(៤)ការឈរលើជំហរស្មារតីរួមគ្នាតែមួយ របស់មន្រ្តីសុខាភិបាល តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28