Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សា ជាមួយនឹងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីពិភាក្សាទៅលើវឌ្ឍនភាពគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់នៅកម្ពុជា
ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៦

នាព្រឹកថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល  និងជានាយកគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់  បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ជួបប្រជុំពិភាក្សាជាមួយនឹងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) ដើម្បីពិភាក្សាទៅលើវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់ក្រោមក្របខណ្ឌហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន។ 

គោលបំណង់ នៃកិច្ចជំនួបគឺពិនិត្យវឌ្ឍនភាពនៃការវាយតម្លៃសំណើដេញថ្លៃកម្រឹតបច្ចេកទេសរបស់ក្រុមហ៊ុននានាពីប្រទេសជប៉ុន និងទីប្រឹក្សាជំនាញសម្រាប់ធ្វើការឌីហ្សាញ រចនាប្លង់ និងមើលការខុសត្រូវសំណង់ មន្ទីរពេទ្យខេត្តសៀមរាប និងកំពង់ចាម ។  

គួរគូសបញ្ជាក់ផងដែរថា គម្រោងនេះពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍមន្ទីរពេទ្យតំបន់នៅកម្ពុជា ដោយគម្រោងនេះ បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងមានការសហការពីដៃគូរអភិវឌ្ឍន៍ប្រទេសជប៉ុន ដើម្បីជួយក្នុងការលើកកម្ពស់សមត្ថភាព ប្រសិទ្ធិភាព ព្យាបាលនិងការថែទាំជំងឺ នៅកម្រិតមន្ទីរពេទ្យតំបន់ដែលត្រូវជួយគាំទ្រមន្ទីរពេទ្យខេត្ត ជាមួយសមត្ថភាព និងមានកម្រិតស្តង់ដារខ្ពស់ ប្រហាក់ប្រហែលមន្ទីរពេទ្យកម្រិតថ្នាក់ជាតិ។ 

ជាចុងបញ្ចប់នៃកិច្ចពិភាក្សា ឯកឧត្តមសាស្ត្រាចារ្យនាយកគម្រោង ​បានថ្លែងអំណរគុណដល់ JICA ដែលតែងតែផ្តល់ភាពសហការណ៍ដ៏ជិតស្និទ្ធិ ក្នុងវិស័យសុខាភិបាល ​ក៏ដូចជាការគាំទ្រក្នងការបង្កើតមន្ទីរពេទ្យតំបន់ក្នុងខេត្តសៀមរាប​ និងកំពង់ចាម ឱ្យទៅជាមន្ទីរពេទ្យថ្នាក់តំបន់ប្រកបដោយស្តង់ដារខ្ពស់ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5