Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «ណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល និងគ្រប់មន្ទីរពេទ្យទាំងអស់ បន្តប្តេជ្ញាចិត្តរួមគ្នាខិតខំជាប់ជាប្រចាំ លើការបម្រើសេវាថែទាំព្យាបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបបានតាមតម្រូវការជាក់ស្តែង»
ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅ ផែនការបន្ត ដើម្បីជំរុញការអនុវត្តកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណភាពខ្ពស់។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងទទួលបានលទ្ធផលជាបន្តបន្ទាប់គួរជាទីមោទនភាព ប្រកបដោយភាពរឹងមាំង និងច្បាស់លាស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយមិនឱ្យនរណាម្នាក់មិនទទួលបានការព្យាបាលនោះឡើយ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី  បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តី ត្រូវយកចិត្តទុកដាក់ និងបន្តពង្រឹងការងារប្រចាំថ្ងៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងបន្តបេសកកម្មថ្មីៗសុខាភិបាល ទៅគ្រប់វិស័យ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ បន្ថែមពីនេះ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្តាត់ជំងឺឆ្លងនានា ដែលកំពុងមានការឆ្លងថ្មីៗ ជាពិសេសផ្តាសាយបក្សី ជំងឺនីប៉ាហ៍ និងជំងឺឆ្លងនានា  ដើម្បីធានាបានការត្រៀមលក្ខណៈឆ្លើយតបឱ្យបានទាន់ពេលវេលា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35