Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាពិនិត្យមើលលើនិយាមជាតិស្តីពីនីតិវិធីប្រតិបត្តិ សម្រាប់ការគ្រប់គ្រងពិនិត្យ ព្យាបាលជំងឺមហារីកមាត់ស្បូនដោយការធ្វើតេស្តHPV តាមរយៈការយកសំណាកដោយខ្លួនឯង ទាំងភាសាខ្មែរ និងភាសាអង់គ្លេស
ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦  លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកផ្នែកជំងឺមហារីកមាត់ស្បូន បានដឹកនាំកិច្ចប្រជុំពិនិត្យមើលលើនិយាមជាតិស្តីពីនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រង ពិនិត្យព្យាបាលជំងឺមហារីកមាត់ស្បូន ដោយការធ្វើតេស្ត HPV តាមរយៈការយកសំណាកដោយខ្លួនឯង ទាំងភាសាខ្មែរ និងភាសាអង់គ្លេស និងពិនិត្យលើរបៀបវារៈវគ្គបណ្តុះបណ្តាលគ្រូបង្គោល នៅអគារតេជោអភិវឌ្ឍន៍ មន្ទីរពេទ្យកាល់ម៉ែត។

គោលបំណងសំខាន់ៗនៃកិច្ចប្រជុំ៖ 

-ពិនិត្យ និងកែសម្រួលនិយាមជាតិ

-ផ្ទៀងផ្ទាត់ខ្លឹមសារ SOP ទាំងភាសាខ្មែរ និងអង់គ្លេស ឱ្យមានភាពត្រឹមត្រូវ និងស៊ីសង្វាក់គ្នា

-រៀបចំក្រុមការងារពិនិត្យតាមផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថល

-រៀបចំវគ្គបណ្តុះបណ្តាល ពិនិត្យឡើងវិញនូវរបៀបវារៈសម្រាប់បណ្តុះបណ្តាលគ្រូបង្គោល (ToT) ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផ្ទាល់ពីលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុរដ្ឋលេខធិការ ទីប្រឹក្សាក្រសួងសុខាភិបាល លោក លោកស្រី តំណាងនាយកដ្ឋានការពារសុខភាព  តំណាងនាយកដ្ឋានសុខាភិបាលឌីជីថល តំណាងមន្ទីរពេទ្យកាល់ម៉ែត តំណាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តំណាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម តំណាងធនាគារពិភពលោក និងMMC សរុបអ្នកចូលរួមចំនួន ២០រូប។

Image 1
Image 2
Image 3
Image 4
Image 5