Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ និងព្រឹត្តិការណ៍អម One Health Satellite នៅកម្ពុជា
ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ និងព្រឹត្តិការណ៍អម One Health Satellite នៅកម្ពុជា។

គោលបំណង នៃកិច្ចប្រជុំ ដើម្បីពិភាក្សាអំពី៖

-របៀបវារៈសម្រាប់កិច្ចប្រជុំ One Health Satellite នៅកម្ពុជា

-ពិភាក្សា ដើម្បីកំណត់ប្រធានបទ និងផែនការថវិកា សម្រាប់កិច្ចប្រជុំ Satellite 

-ការត្រៀមរៀបចំឯកសារពាក់ព័ន្ធ នៃសន្និសិទពិភពលោក ស្តីពីសុខភាពតែមួយ 

- ការងារពាក់ព័ន្ធផ្សេងៗ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងលោក លោកស្រី តំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អង្គការ IRD, CIRAD, WHO, FAO, US-CDC ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងអង្គការ PATH ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12