Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សា ស្ដីពីការពិនិត្យ និងតាមដានលើវឌ្ឍនភាព នៃការអនុវត្តការងាររបស់កម្មវិធីជាតិអាហារូបត្ថម្ភ
ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ និងតាមដានលើវឌ្ឍនភាពនៃការអនុវត្តការងាររបស់កម្មវិធីជាតិអាហារូបត្ថម្ភ។

កិច្ចប្រជុំនេះ បានផ្ដោតសំខាន់ទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖

១- ពិនិត្យនូវវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងាររបស់កម្មវិធីជាតិ

២- ការបង្កើតនូវ SOP សម្រាប់ការថែទាំព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យមក្នុងករណីមានគ្រោះអាសន្ន 

៣- ពិនិត្យ និងពន្លឿននូវការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំមួយចំនួន រួមមាន៖

- គោលកាណ៍ណែនាំស្តីពីការផ្ដល់បន្ថែមគ្រាប់ថ្នាំវីតាម៉ីនចម្រុះ (MMS) 

- គោលការណ៍ណែនាំស្តីពីការថែទាំព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ (SAM Guideline) 

៤- ពិនិត្យលើការអនុវត្តកញ្ចប់ MIYCN Interpersonal skill, One stop health និងការផលិតកញ្ចប់ MIYCN SBCC ជាដើម។

សូមជម្រាបផងដែរថា លោកជំទាវរដ្ឋលេខាធិការ បានជម្រុញលើកទឹកចិត្តដល់ក្រុមការងារ និងផ្ដល់នូវអនុសាសន៍ ដូចជា៖

១. ពន្លឿនការងារអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា គួររៀបចំបញ្ជីរាយឈ្មោះសកម្មភាព ដោយចាត់តារាងអាទិភាព តាមលំដាប់លំដោយ

២. ពង្រឹងបន្ថែមការកត់ត្រា និងបញ្ជូនទិន្នន័យនៅក្នុងប្រព័ន្ធ​HMIS របស់មន្រ្តីនៅតាមមូលដ្ឋានសុខាភិបាល តាមរយៈការចុះអភិបាល និងបង្វឹកផ្ទាល់ ឬតាម Zoom

៣. ធ្វើការកត់ត្រាឱ្យច្បាស់លាស់នូវរាល់ចំនុចខ្វះខាត ដែលបានរកឃើញនៅពេលចុះអភិបាល រួចបំពេញចំនុចខ្វះខាតទាំងនោះតាមរយៈការបង្វឹក បណ្ដុះបណ្ដាល សិក្ខាសាលា ឬ ប្រជុំតាម Online ជាដើម។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ប្រធានកម្មវិធីជាតិ អនុប្រធានកម្មវិធីជាតិ និងក្រុមការងារទាំងអស់នៃកម្មវិធីជាតិអាហារូបត្ថម្ភ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10