ខេត្តកំពត៖ ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាលើកទី២ ស្តីពី «ការបង្កើតបញ្ជីរោគវិនិច្ឆយសារវន្តជាតិនៅប្រទេសកម្ពុជា»។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺដើម្បី៖
1. លើកកម្ពស់គុណភាពសេវាមន្ទីរពិសោធន៍ ការធ្វើរោគវិនិច្ឆយបានត្រឹមត្រូវ ទាន់ពេលវេលា និងការត្រៀមខ្លួនឆ្លើយតបនឹងជំងឺរាតត្បាត និងហានិភ័យសុខភាពអនាគត
2. គាំទ្រការជ្រើសរើស និងអនុវត្ត Essential In Vitro Diagnostics (IVDs) នៅគ្រប់កម្រិត (MPA, CPA)
3. ស្របតាម National Medical Laboratory Strategy 2025–2030 (Version 3 ដែលបានអនុម័តរួចហើយ)
4. គាំទ្រ National Action Plan for Health Security (IHR 2024–2027) ដែលបានអភិវឌ្ឍក្រោម Joint External Evaluation (JEE) លើកទី២
5. ស្របតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) និង បទបញ្ញត្តិសុខភាពអន្តរជាតិ IHR (2005)
6. បង្កើនការគ្របដណ្តប់សេវាសុខភាពសំខាន់ៗ និងដើម្បីកាត់បន្ថយការចំណាយ ដែលជាផ្នែកមួយដ៏សំខាន់នៃ Universal Health Coverage (UHC)។
វគ្គសិក្ខាសាលាខាងលើនេះ ទទួលបានជំនួយឧបត្ភមគាំទ្រដោយវិទ្យាស្ថានសន្តិសុខសុខភាពជប៉ុន (JIHS) និង វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងមានអ្នកចូលរួមសរុប៤៥រូប ដែលអញ្ជើញមកពី ការិយាល័យជំនាញ នៃនាយកដ្ឋានសេវាសុខភាព នាយកដ្ឋានការពារសុខាភាព នាយកដ្ឋានជំងឺឆ្លង នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងរោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត មន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ការិយាល័យស្រុកប្រតិបត្តិកំពង់សៀម ចំការលើ និងព្រៃឈរ អង្គការដៃគូរ រួមមាន អង្គការWHO អង្គការFHI360 និងអង្គការ Fondation Mérieux អ្នកជំនាញបច្ចេកទេសពី JIHS និងERIA និងតំណាងក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាមានិតឡាវ។