សិក្ខាសាលា «ការពិនិត្យលទ្ខផលការស្តេរីល និងការធ្វើផែនការបន្តរសម្រាប់ការអនុវត្តការស្តេរីល និងសុវត្ថិភាពការវះកាត់»
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១១
ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ខែសីហា ឆ្នាំ2024 ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ«ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ» និងជាប្រធានគណៈកម្មការ«សល្យសាស្រ្ត សម្ភព និងសណ្តំ» បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា «ការពិនិត្យលទ្ធផលការស្តេរីល និងការធ្វើផែនការបន្តរសម្រាប់ការអនុវត្តការស្តេរីល និងសុវត្ថិភាពការវះកាត់»។
សិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន៣៥រូប ដែលអញ្ជើញមកពី មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យខេត្តចំនួន៦។ ក្នុងវគ្គសិក្ខាសាលានេះក៏មានការប្រគលវិញ្ញបនបត្រជូនដល់គ្រូបង្គោលផ្នែកស្តេរីលចំនួន១៦រូបដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយអ្នកជំនាញជាតិនិងអន្តរៈជាតិ រួមនិងការវាយតំលៃនៃការអនុវត្តការងារស្តេរីលនេះតាំងពីឆ្នាំ២០២២។
ក្នុងនោះផងដែល ឯកឧត្តមសាស្រ្តាចារ្យបានផ្តាំផ្ញើទៅគ្រូបង្គោលទាំង១៦ ដូចតទៅនេះ
1. ត្រូចាប់ផ្តើមអនុវត្តពង្រឹងផ្នែកស្តេរីលក្នុងមន្ទីរពេទ្យដោយប្តូរទម្លាប់ចាស់ចេញអនុវត្តតាមស្តង់ដាររបស់ WHO
2. ត្រូវផ្សព្វផ្សាយចំណេះដឹងថ្មីៗនិងបណ្តុះបណ្តាលបន្តរដល់បុគ្គលិកដែលកំពង់អនុវត្តការងារជាមួយគ្នាអោយបាន
3. សហការណ៍ជាមួយនាយកដ្ឋានមន្ទីរ ដើម្បីពង្រីកការងារស្តេរីលឲ្យបានគ្រប់មន្ទីរពេទ្យទូទាំងប្រទេស
4. កត់ត្រានូវទិន្នន័យ និងលទ្ធផលដែលទទួលបានពីការអនុវត្តល្អនេះ សិក្សាប្រៀបធៀបនិងឈានទៅរកនវានុវត្តបន្ថែមទៀត។
ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានថ្លែងអំណរគុណដល់អង្គការដៃគូរទាំងអស់ ជាពិសេសអង្គការសុខភាពពិភពលោក ដែលបានជួយឧបត្ថម្ភវគ្គបណ្តុះបណ្តាលនេះ និងសំណូមពរឱ្យបន្តជួយបន្ថែមទៀត ដើម្បីបានដល់គ្រប់មន្ទីរពេទ្យទូទាំងប្រទេស។