Cambodia
ព័ត៌មានលំអិត

Image
សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:
ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃច័ន្ធ ទី២៣ និងថ្ងៃអង្គារ ទី២៤ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយក្រុមការងារសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត របស់ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នៅទីស្នាក់ការកណ្តាល នៃ ប.ស.ស. ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។

អង្គសន្និបាតបានដំណើរការទៅដោយផ្តោតសំខាន់លើ៖ (១)ការផ្សព្វផ្សាយ ពីសមិទ្ធផលការងារ ក្នុងរយ:ពេលមួយឆ្នាំ  របស់ ប.ស.ស. ជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គភាព និងដៃគូអភិវឌ្ឍនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង (២)ពិនិត្យមើលបញ្ហាប្រឈម និងរកដំណោះស្រាយ និងលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមពីភាគីពាក់ព័ន្ធ ព្រមទាំងលើកទិសដៅការងារ សម្រាប់ឆ្នាំ ២០២៦ របស់ ប.ស.ស.។ 

គួរបញ្ជាក់ផងដែរថា អង្គសន្និបាត មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាតំណាង នៃក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការ វិស័យឯកជន និងភាគីពាក់ព័ន្ធ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ ប.ស.ស. ភាគីដៃគូ និងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបចំនួន ៤០០ រូប ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6