ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យគាំទ្រការបម្រើសេវា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ក្នុងនោះដែរឯកឧត្ដម ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំ និងផ្តល់យោបល់ក្នុងការរៀបចំ ពិនិត្យដូចខាងក្រោម៖
- សោភ័ណ្ឌភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋានរបស់បុគ្គលិក
- ការបម្រើសេវា លំហូរជំងឺ នៅកន្លែងចុះឈ្មោះ OPD និងនៅបញ្ជរបង់ប្រាក់
- ពង្រឹងគុណភាពសមត្ថភាព ការផ្ដល់សេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកអមវេជ្ជសាស្ត្រ
- ការរៀបចំឯកសារអ្នកជំងឺ និងឯកសារផ្សងៗរបស់មន្ទីរពេទ្យ
- ការប្រើប្រាស់ថវិកាដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យប្រកបដោយតម្លាភាព និងប្រសិទ្ធភាព
- កិច្ចប្រជុំការងារបច្ចេកទេសពេលព្រឹក ការយាមប្រចាំការ និងការងាររដ្ឋបាលជា "ត្រីវិស័យ" ប្រចាំថ្ងៃសម្រាប់បុគ្គលិកសុខាភិបាល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅក្នុងមន្ទីរពេទ្យផងដែរ។
បេសកកម្មមានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង លោក វេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។