ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងសួរសុខទុក្ខដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំក្នុងការបម្រើសេវាផ្តល់ជូនប្រជាពលរដ្ឋ នៅក្នងមណ្ឌលដែលជាមណ្ឌលសុខភាពយុទ្ធសាស្រ្តអំឡុងពេលរងផលប៉ះពាល់ពីការឈ្លាពានព្រំដែន កម្ពុជា-ថៃ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់មន្រ្តី បុគ្គលិកនៃមណ្ឌលសុខភាព តាមរយៈការរីកចម្រើននានា ការរៀបចំបរិស្ថានស្អាត ហេដ្ឋារចនាសម្ព័ន្ធល្អ ការបម្រើសេវាប្រកបដោយភាពនឹងនរ និងស្មារតីរឹងមាំ សហការគ្នា សាមគ្គីគ្នា ក្នុងការបម្រើសេវាបានយ៉ាងល្អប្រសើរ ប្រកបដោយការច្នៃប្រឌិតខ្ពស់។
បាត់ដំបង៖ ព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦