សារកោតសរសើរពីរដ្ឋមន្រ្តីសុខាភិបាល៖ «ខ្ញុំមកថ្ងៃនេះ ខ្ញុំឃើញបងប្អូនក្នុងសម្លៀកពាក់អាវស ជាលោកគ្រូ អ្នកគ្រូពេទ្យ ដែលនេះកាន់តែបង្ហាញជម្រៅនៃសេចក្តីក្លាហាន នោះគឺបងប្អូនមិនដោះអាវសជាគ្រូពេទ្យ ចាកចោលបងប្អូនប្រជាពលរដ្ឋនោះទេ ទោះបីជាត្រូវជម្លៀសដោយស្ថានភាពបែបណាក៏ដោយ ទៅទីណាក៏ដោយ។ បងប្អូន មានសេក្តីក្លាហាន និងការលះបង់ខ្ពស់ ហើយកាន់តែរឹងមាំ នឹងនជាស្មារតីក្នុងភារកិច្ចរបស់ខ្លួន បន្តតាមបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងវីរៈយុទ្ធជនយើងគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។»
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកជួយការងារមន្ទីរពេទ្យបង្អែក បង្កើនការជួយគាំទ្រថែមទៀត ទាំងស្មារតី និងបច្ចេកទេសវេជ្ជសាស្រ្ត បន្ថែមទៅលើទឹកចិត្ត ឆន្ទៈ ដែលមន្រ្តីសុខាភិបាលយើងកំពុងមាននេះ ជាចំនុចពិសេសរបស់មន្រ្តីសុខាភិបាលយើង។
សូមជម្រាបជូនថា មន្ទីរពេទ្យបង្អែកសំពៅលូន បានរង់ផលប៉ះពាល់ និងបានផ្អាកដំណេីរបណ្តោះអាសន្ន នៅក្នុងអំឡុងពេលមានបញ្ហាព្រំដែនកម្ពុជា ថៃ និងបេីកដំណេីរការឡេីងវិញបន្ទាប់ពីបទឈប់បាញ់។
បាត់ដំបង៖ ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦