Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បន្តចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពសិរីមានជ័យ ជាប់ព្រំដែនកម្ពុជា ថៃ
ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៦

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បន្តចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពសិរីមានជ័យ ជាប់ព្រំដែនកម្ពុជា ថៃ

មណ្ឌលសុខភាពសិរីមានជ័យ បានទទួលរងផលប៉ះពាល់ និងបានផ្អាកដំណេីរបណ្តោះអាសន្ន នៅក្នុងអំឡុងពេលមានការឈ្លានតាមព្រំដែនកម្ពុជា​ ថៃ និងបានបេីកដំណេីរការឡេីងវិញបន្ទាប់ពីបទឈប់បាញ់។

នាឱកាសចុៈពិនិត្យ និងសំណេះសំណាលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់មន្រ្តី បុគ្គលិកនៃមណ្ឌលសុខភាព ដែលបានខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពនឹងនរ និងស្មារតីរឹងមាំ ជាពិសេសក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរំលោភបំពានតំបន់ព្រំដែន កម្ពុជា-ថៃ នាពេលកន្លងមក។ បងប្អូនសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វេញធ្លុងតែមួយសហការគ្នា សាមគ្គីគ្នា បន្តបម្រើសេវាថែទាំ ព្យបាលសុខភាពបានយ៉ាងល្អប្រសើរ ស្របតាមតម្រូវការជាក់ស្តែង និងបន្ទាន់ៗរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ នឹងនៅតែខិតខំពុះពារបន្តថែមទៀត រក្សាអោយបាននូវ «សុខាភិបាលសុវត្ថិភាព ប្រសិទ្ធភាព គុណភាព និងសមធម៌ ជូនប្រជាពលរដ្ឋ»។

បាត់ដំបង៖ ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30