Cambodia
ព័ត៌មានលំអិត

Image
ក្នុងឱកាសធ្វើដំណើរបន្តឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាល បានឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពផ្លូវមាស ខេត្តបាត់ដំបង នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ២០២៦។
ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៦

ការបម្រើសេវាសុខាភិបាលកម្រិតមណ្ឌលសុខភាពនៅទីនោះត្រូវបានសង្កេតឃើញថាមានភាពរស់រវើក សមត្ថភាពទទួលរាក់ទាក់បងប្អូនប្រជាពលរដ្ឋ បរិស្ថានប្រកបដោយផាសុខភាព អនាម័យល្អ និងការថែរក្សាថ្នាំសង្កូវ សម្ភារបរិក្ខារបានយ៉ាងសមរម្យ។

«ក្នុងគោលដៅពង្រឹងសេវាសុខភាពបឋម ដែលកៀកជិតប្រជាពលរដ្ឋ គ្រប់មន្ត្រីសុខាភិបាល និងគ្រប់កម្រិតដឹកនាំសុខាភិបាលទាំងអស់ សុទ្ធតែត្រូវមានភារកិច្ចចូលរួមគាំទ្រ នោងពាំនាំនូវបទពិសផធន៍ល្អៗចែករំលែកគ្នាពីមូលដ្ឋានសុខាភិបាលមួយទៅមូលដ្ឋានសុខាភិបាលមួយ។» គឺជាអ្វីដែលត្រូវបានយកមករំលឹក និងជំរុញជាប់ជាប្រចាំ ដោយផ្ទាល់ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងវេលាជួបជុំលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក៏ដូចជាបានរំលឹកផ្ទាល់នាវេលាចុះពិនិត្យនេះផងដែរ។

ការចុះពិនិត្យនេះ គឺជាការថ្លែងនូវការអរគុណដល់បុគ្គលិក មណ្ឌលសុខភាព ដែលបានខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីរឹងមាំ សាមគ្គីគ្នាជាធ្លុងមួយ ឈរលើការស្រលាញ់ និងអាណិតអាសូរ  ពាំនាំយកសមត្ថភាពបម្រើសេវាថែទាំ ព្យបាលការពារសុខភាពជូនអ្នកជំងឺឱ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមតម្រូវការ និងជំនឿទុកចិត្តរបស់គាត់ ពោលគឺ «មិនឱ្យនរណាម្នាក់មិនទទួលបានការថែទាំសុខភាពនោះឡើយ។»

បាត់ដំបង៖ ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17