Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «កោតសរសើរនូវគំរូវីរភាពកងទ័ពអាវស ហើយដែលវីរភាពនេះ គឺជាមោទនភាពរបស់ជាតិកម្ពុជាយើង»
ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៦

ពោធិ៍សាត់៖ ល្ងាចថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាព ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានការអមដំណើរដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់។ 

សូមបញ្ជាក់ថា មណ្ឌលសុខភាពប្រម៉ោយ ជាមណ្ឌលសុខភាពយុទ្ធសាស្រ្ត ដែលបានត្រៀមលក្ខណៈ និងបានប្រើប្រាស់គ្រប់សមត្ថភាពជំនាញរបស់ខ្លួន រួមទាំងមធ្យោបាយបច្ចេកទេស និងមានការចុះគាំទ្រដោយផ្ទាល់ពីមន្ទីរពេទ្យសម្ព័ន្ធមេត្រីថ្នាក់ជាតិ ជួយខេត្តពោធិ៍សាត់ ក្នុងអំឡុងពេលនៃការផ្ទុះសង្រ្គាមឈ្លានពាន ដែលបង្កការដោយភាគីថៃ មកលើបូរណភាពដែនដីកម្ពុជា។ មណ្ឌលសុខភាពនេះ ត្រូវបានរៀបចំអោយមានបន្ទប់វះកាត់ សង្រ្គោះបន្ទាន់ ក្រោមការចង្អុលបង្ហាញដោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីធ្វើការសង្រ្គោះ និងព្យាបាល និងត្រៀមលក្ខណៈជាយុទ្ធសាស្រ្តគ្រប់ស្ថានភាព។ មណ្ឌលសុខភាពនេះ ត្រូវរៀបចំជួសជុល សាងសង់ ពង្រីកទំហំ ដោយក្រុមការងារបច្ចេកទេសវិស្វកម្ម នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងការចូលរួមរបស់ អាជ្ញាធរស្រុកវាលវែង និងក្រោមការជ្រោមជ្រែង រួមទាំងបំពាក់ម៉ាស៊ីនវះកាត់ សម្ភារៈវះកាត់ និងសម្ភារផ្សេងៗជាច្រើនទៀត សម្រាប់ដំណើរការរបស់មន្ទីរពេទ្យនេះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39