Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ទោះក្នុងស្ថានភាពបន្ទាន់ និងសម្ពាធដោយការប្រយុទ្ធឈ្លានពានក្តី បុគ្គលិកសុខាភិបាលយេីងនៅតែស្ថិតក្នុងឯកសណ្ឋាន«ស»បង្កប់ដោយភាពក្លាហានជានិច្ច។»
ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៦

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកោះកុង បានបន្តចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលកំពុងបម្រើការងារនៅមណ្ឌលសុខភាព ស្មាច់មានជ័យ ខេត្តកោះកុង ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល សួរសុខទុក្ខដោយសេចក្តីនឹករលឹក ថ្លែងអំណរគុណ និងកោតសរសើរនូវវីរៈភាពអង់អាចក្លាហានរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ក្នុងនាមជាកងទ័ពអាវស ដែលបានខិតខំប្រឹងប្រែង ដោយស្មារតីទទួលខុសត្រូវខ្ពស់ ទឹកចិត្តមុះមាត់ ឆន្ទៈខ្ពស់ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកបែបណាក៏ដោយ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ជនភៀសសឹក និងវីរកងទ័ព នាពេលកន្លងមក ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10