នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសំណេះសំណាល សួរសុខទុក្ខដោយសេចក្តីនឹករលឹក សេចក្តីស្រឡាញ់ស្មោះស្ម័គ្រ ជាមួយបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពនាងកុក ជាប់ព្រំដែនកម្ពុជាថៃ ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដែលបានលះបង់ជាពិសេស ក្នងនាមបុគ្គលផ្ទាល់ខ្លួនតែម្តង និងក៏ដូចជាក្នុងនាមគ្រួសារទាំងមូល នៅឈរក្នុងតួនាទីជាកងទ័ពអាវស សហការជាធ្លុងមួយជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសអជ្ញាធរគ្រប់ជាន់ថ្នាក់ ប្តេជ្ញាបម្រើសុខភាព និងលើកកម្ពស់សុខុមាលភាពប្រជាជន ជនភៀសសឹក នាពេលកន្លងមក ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកបែបណាក៏ដោយ។
មណ្ឌលសុខភាពនាងកុក ជាមណ្ឌលសុខភាព ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន និងបានបើកដំណើរការឡើង បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។