Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងគុណភាពការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០២៦

ខេត្តពោធិ៍សាត់៖ ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកចុះជួយពង្រឹងគុណភាពសេវាមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ ពីបញ្ហាប្រឈម និងចំណុចខ្វះខាត នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ឯកឧត្តមសាស្ត្រាចារ្យ បានរំលឹកនូវការលើកកម្ពស់សេវាសុខាភិបាល ដោយផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពផ្តល់សុខភាពបឋមនៅមូលដ្ឋាន និងផ្តល់យោបល់ក្នុងការរៀបចំ ពិនិត្យលើ៖

- សោភ័ណ្ឌភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋាន របស់ បុគ្គលិក និងការបម្រើសេវា លំហូរ ជំងឺនៅ កន្លែងចុះឈ្មោះ OPD និង នៅបញ្ជរបង់ប្រាក់

- ពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកអមវេជ្ជសាស្ត្រ

- ការរៀបចំឯកសារអ្នកជំងឺ និងឯកសារផ្សេងៗរបស់មន្ទីរពេទ្យ និងការប្រើប្រាស់ ថវិកា ដើម្បីអភិវឌ្ឍន៍ មន្ទីរពេទ្យ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងថ្លែងអំណរគុណ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅក្នុងមន្ទីរពេទ្យផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8