Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាមួយប្រតិភូ អង្គការ ស៊ី អារ អែស (Catholic Relief Services-CRS) ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយប្រតិភូ អង្គការ ស៊ី អារ អែស (Catholic Relief Services-CRS) ដែលដឹកនាំដោយ លោក ART Kirby ប្រធានប្រចាំ​តំបន់​ សម្រាប់កម្ពុជា វៀតណាម និងឡាវ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការ CRS ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយក្រសួងសុខាភិបាល ក្នុងការអនុវត្តកម្មវិធីទប់ស្កាត់ និងគ្រប់គ្រងជំងឺអេដស៍ និងជំងឺគ្រុនចាញ់ នាពេលកន្លងមក ។ 

កិច្ចប្រជុំនេះ បានផ្តោតលើ:

-ការពិភាក្សា អំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីដែលបាននិងកំពុងដំណើរការ 

-ឱកាសថ្មីៗសម្រាប់ការសហការនាពេលអនាគត ជាពិសេសក្នុងការគាំទ្រ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងការត្រៀមលក្ខណៈរួមគ្នាឆ្លើយតបទៅនឹងគ្រោះអាសន្នសុខភាពសាធារណៈ

-ការចូលរួម​របស់​ អង្គការ CRS យ៉ាងសកម្ម​ ក្នុង​ការ​ឆ្លើយតប​នឹង​ជំងឺ​អេដស៍​ និង​សកម្មភាព​ នៃការ​ចូល​រួម​កំចាត់​ជំងឺគ្រុនចាញ់។

អង្គការ CRS បានថ្លែងនូវការកោតសរសើរ និងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបានអះអាងពីការប្តេជ្ញាចិត្តបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ​ ក្រសួង​សុខាភិបាល​ ដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពនៃកម្មវិធីសុខាភិបាល ដែលមានអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។

កិច្ច​ប្រជុំនេះ​ មានការចូលរួមពី លោកសាស្ត្រា​ចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងតំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11