Cambodia
ព័ត៌មានលំអិត

Image
ការទស្សនាផ្ទាំងគំនូរលើផ្ទៃជញ្ជាំងក្រោមប្រធានបទ "សិល្បៈដើម្បីសន្តិភាព"
ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ចូលរួមទស្សនាផ្ទាំងគំនូរលើផ្ទៃជញ្ជាំងក្រោមប្រធានបទ «សិល្បៈដើម្បីសន្តិភាព» ដើម្បីចូលរួមគាំទ្រ ក្នុងការបង្កើតផ្ទាំងគំនូរដែលបង្កប់អត្ថន័យដ៏ជ្រាលជ្រៅ លើផ្ទៃជញ្ជាំងដែលមានកម្ពស់ ៥ម៉ែត្រ និងប្រវែង ៣៥ម៉ែត្រ។

ផ្ទាំងគំនូរនេះ មានគោលបំណងផ្សព្វផ្សាយអំពីការរងគ្រោះយ៉ាងពិតប្រាកដពីការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា ព្រមទាំងបង្ហាញពីឆន្ទៈចូលរួមក្នុងស្មារតីស្នេហាជាតិ តាមរយៈការជួយផ្សព្វផ្សាយទៅកាន់បណ្តាស្ថាប័ន អង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិទូទាំងពិភពលោក ដោយក្នុងរូបភាពនោះផងដែរក៏បានបង្ហាញពីសកម្មភាពក្រុមគ្រូពេទ្យជួរមុខបានខិតខំប្រឹងប្រែង ក្នុងការជួយសង្រោះប្រជាជនដែលរងរបួស។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់ការគូរជាស្ថាពរ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ គំនូរសន្តិភាពនេះ នឹងបន្តដាក់តាំងឱ្យសាធារណជនទស្សនា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។

Image 1
Image 2
Image 3
Image 4
Image 5
Image 6