Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ការរក្សាបាននូវទឹកចិត្តរីករាយ និងស្មារតីមុះមុតក្នុងការបម្រើសេវាសុខាភិបាល របស់មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់មានភាពសំខាន់នៅគ្រប់កាលៈទេសៈ។»
ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០២៦

ថ្ងៃអង្គារ១៥ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ក្នុងឱកាសដ៏មមាញឹករបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)សរុបចំនួន ៣១២៥ នាក់។

ដោយផ្សារភ្ជាប់ជាមួយនឹងការងារចុះពិនិត្យមូលដ្ឋានសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកយកចំនុចមួយចំនួនមកឆ្លុះបញ្ចាំង ចែករំលែកជូនថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីសុខាភិបាលទាំងអស់ យកទៅធ្វើការពិចារណា និងរៀបចំយន្តរការ ដើម្បីបង្ការទប់ស្កាត់ កុំឱ្យភាពអសកម្មណាមួយអាចកើតមានបានដោយការធ្វេសប្រហែស ក្នុងការបម្រើសេវា។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់យកចិត្តទុកដាក់ក្នុងការអនុវត្តគោលការណ៍ជាតិ ឱ្យទៅជាសកម្មភាពជាក់ស្តែង នៅតាមមូលដ្ឋានសុខាភិបាល។ ថ្នាក់ដឹកនាំទាំងអស់ត្រូវចូលរួមធ្វើជាគំរូល្អ និងត្រូវជំរុញមន្រ្តីសុខាភិបាលមានទឹកចិត្តរីករាយនិងស្មារតីមុះមុតក្នុងការបំរើសេវាជូនប្រជាជន។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកយកពាក្យគន្លឺះ influence (ឥទិ្ធពល) មកធ្វើការវែកញែកជូនមន្រ្តីសុខាភិបាលនឹងណែនាំឱ្យថ្នាក់ដឹកនាំបានដឹងពីប្រភពរបស់ឥទ្ធិពល ដែលកើតចេញពីសកម្មភាពរបស់បុគ្គល ដែលមានសុច្ចរិតភាព មានគណនេយ្យភាព មានវិន័យ មានភាពម្ចាស់ការ និងភាពស្អាតស្អំនៅក្នុងការបំពេញការងារឱ្យចេញជាសមិទ្ធិផលវិជ្ជមាន។

ជាកិច្ចបន្តក្រុមការងារមន្ទីរពេទ្យបង្អែកឧតុង្គ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA ដើម្បីបង្កើនសេវាព្យាបាលជំងឺទឹកនោមផ្អែមដែលមានកម្រិតជាស្កក្នុងឈាមខ្ពស់។ 

ក្រោយពីបទបង្ហាញនិងការពិភាក្សា ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានផ្តាំផ្ញើរដល់មន្រ្តីសុខាភិបាលអោយបន្តខិតខំស្វែងរកចំនុចខ្វះខាត មកធ្វើការកែរលម្អជាបន្តបន្ទាប់ ព្រោះការប្រកាន់គោលការណ៍បែបនេះ គឺជាវប្បធម៌មួយ នៃការធ្វើការងារក្នុងវិស័យសុខាភិបាល ដែលផ្តោតចម្បងទៅលើជំនាញបច្ចេកទេស ក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32