Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាបច្ចេកទេស ស្តីពី “UHC Knowledge Hub: Leadership Retreat”
ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០២៦

ទីក្រុងតូក្យូ÷ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីបច្ចេកទេសស្តីពី “UHC Knowledge Hub: Leadership Retreat”។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងពង្រឹងសមត្ថភាពកម្រិតថ្នាក់ដឹកនាំក្នុងការរៀបចំផែនការកំណែទម្រង់ប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល ក្នុងការសម្រេចបាននូវនិរន្តភាព សមភាព និងស័ក្តិសិទ្ធភាពនៃវឌ្ឍនភាពឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។

កម្មវិធីនេះទទួលបានការគាំទ្រផ្នែកថវិកាពីរាជរដ្ឋាភិបាលជប៉ុន និងការគាំទ្រផ្នែកបច្ចេកទេសពីអង្គការសុខភាពពិភពលោក និងធនាគារពិភពលោក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាលកម្ពុជា នាយកដ្ឋានសហប្រតិបត្តិការគូភាគី លេខាធិការដ្ឋានអនុគណៈកម្មការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី អេហ្ស៊ីប ហ្កាណា ណៃហ្សឺរ៊ា អេត្យូពា កេនយ៉ា អ្នកជំនាញនៃអង្គការសុខភាពពិភពលោក និងអ្នកជំនាញនៃធនាគារពិភពលោក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10