Cambodia
ព័ត៌មានលំអិត

Image
ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១។
ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០២៦

«ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាមទារការចូលរួមអន្តរវិស័យ»

រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ ទទួលបន្ទុកការងារព្យាបាល និងស្ដានីតិសម្បទាអ្នកញៀនគ្រឿងញៀន បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១។

ពិធីសន្និបាត ប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលនៃគណៈអភិបាលខេត្ត និងសមាជិក សមាជិកា។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវរបាយការណ៍សង្ខេបស្តីពីដំណើរការសៀវភៅនិយាមនីតិប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ការបង្កើត និយាមនីតិប្រតិបត្តិនេះ មានគោលបំណង ដើម្បីប្រើប្រាស់ជាឧបករណ៍ ក្នុងការធានាដល់ការបម្រើសេវាក្នុងមជ្ឈមណ្ឌល មានលក្ខណៈគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងសម្រាប់តម្រង់ទិសដល់មជ្ឈមណ្ឌល ដែលកំពុងដំណើរការហើយមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឱ្យធ្វើការកែលម្អឱ្យស្របទៅតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្រ្ត និងមានវិសាលភាពអនុវត្ត ចំពោះមជ្ឈមណ្ឌលទាំងរដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសមាគម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសុខាភិបាល និងគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នឹងធ្វើការបណ្តុះបណ្ដាល រដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត អ្នកគ្រប់គ្រងមជ្ឈមណ្ឌលរបស់រដ្ឋ ឯកជន ទាំងអស់ឱ្យបានយល់ពីការរៀបចំមជ្ឈមណ្ឌល ស្របតាម «និយាមនីតិវិធីសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន» នេះឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រគល់សៀវភៅ «និយាមនីតិវិធីប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន» ជូន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីអនុវត្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21