Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងគុណភាពការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពត
ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០២៦

ខេត្ដកំពត៖ ព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកចុះជួយពង្រឹងគុណភាពសេវាមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ ពីបញ្ហាប្រឈម និងចំណុចខ្វះខាត នៅមន្ទីរពេទ្យបង្អែកខេត្ត កំពត និងមានការចូលរួមពី លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ  ប្រធានមន្ទីរសុខាភិបាលខេត្តកំពត ។

ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានមានអនុសាសន៍សង្កត់ធ្ងន់ទៅសារ:សំខាន់នៃកិច្ចប្រជុំការងារបច្ចេកទេសពេលព្រឹក ការយាមប្រចាំការ និងផ្តល់យោបល់ក្នុងការរៀបចំ និងពិនិត្យលើ ៖

- ពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ និងការរៀបចំឯកសារអ្នកជំងឺ ការរៀបចំឯកសារផ្សេងៗរបស់មន្ទីរពេទ្យ និងការប្រើប្រាស់ ថវិកា ដើម្បីអភិវឌ្ឍន៍ មន្ទីរពេទ្យ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

- សោភ័ណ្ឌភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋាន របស់ បុគ្គលិក និងការបម្រើសេវា លំហូរ ជំងឺនៅ កន្លែងចុះឈ្មោះ OPD និង នៅបញ្ជរបង់ប្រាក់ ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានកោតសរសើរ ណែនាំដល់មន្រ្តី ត្រូវខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត តាមតួនាទីភារកិច្ចបានប្រគល់ជូន និងអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្ត្រ និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធីនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10