រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយប្រតិភូ Global Alliance for Trade Facilitation និងទីភ្នាក់ងារ GIZ (Deutsche Gesellschaft für Internationale Zusammenarbeit) ដើម្បីចូលជួបសម្តែងការគួរសម ស្វែងយល់ពីដំណើរការឌីជីថលូបនីយកម្មនៃប្រព័ន្ធចុះបញ្ជី និងសេវាសុខាភិបាល ព្រមទាំងពិភាក្សាការងារ ដើម្បីពិនិត្យលទ្ធភាពសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ក្នុងគម្រោង EU-German Global Access Trade Expertise (EU-German GATE) ដែលគាំទ្រដោយសភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់ និងគម្រោងកិច្ចសម្រួលពាណិជ្ជកម្មថ្មីមួយក្រោមជំនួយ ពី Global Alliance for Trade Facilitation។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល លោក លោកស្រី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង និងសហការី។