Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០២៦

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការរួមចំណែក និងជំរុញការអនុវត្ត «គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ពិសេសការកែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សសំដៅពង្រឹង «សុខដុមនីយកម្មក្នុងសហគមន៍» លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមមូលដ្ឋាន និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14