រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនាឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីចុះហត្ថលេខា លើលិខិតប្តូរសារ ស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។
គម្រោងនេះ បញ្ជាក់ពីសមិទ្ធផលថ្មីមួយទៀត មិនត្រឹមតែសម្រាប់វិស័យសុខាភិបាលទេ ប៉ុន្តែបានបង្ហាញពីមិត្តភាពដែកថែបនៃប្រទេសទាំង២ ដែលកំពុងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នាគ្រប់រដូវកាល ក្នុងយុគសម័យថ្មី។