រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅមន្ទីរពេទ្យព្រះអង្គឌួង។
លោកជំទាវសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានថ្លែងថា ស្ត្រីជាកម្លាំងស្នូល នៃគ្រួសារ និងជាកម្លាំងស្នូល ជួយសហគមន៍ និងការអភិវឌ្ឍប្រកបដោយចិរភាព របស់ប្រទេសជាតិ។
ទិវាអន្តរជាតិ នារី ៨មីនា មិនមែនគ្រាន់តែទិវាអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីវឌ្ឍភាពដែលនារីចូលរួម សម្រេច ការងារ និងកាតព្វកិច្ចដែលត្រូវធ្វើបន្ត។ ចំពោះអត្ថន័យនៃទិវាអន្តរជាតិនារី ៨មីនា ក្រៅពីការលើកពីប្រវត្តិសាស្ត្រ ស្តីពីការលើកកម្ពស់សិទ្ធរបស់នារី សមភាពយេនឌឺក្នុងការចូលរួម អភិវឌ្ឃន៍ប្រទេសជាតិ ហើយក៏បង្ហាញពី ភាពក្លាហាន ភាពអត់ធ្មត់ ភាពជាអ្នកដឹកនាំ និងការផ្លាស់ប្តូរទូទាំងប្រទេស និងពិភពលោក។
ក្រោមម្លប់សន្តិភាព ស្ត្រីបានចូលរួមយ៉ាងសកម្ម ក្នុងការកសាង និងអភិវឌ្ឍន៍ក្នុងវិសយ័សេដ្ឋកិច្ច វិស័យអប់រំវិទ្យាសាស្ត្រ ការគ្រប់គ្រង និងសុខាភិបាល ។
លោកជំទាវសាស្រ្តាចារ្យ បានមានប្រសាសន៍ថា សន្តិភាព និងសន្តិសុខ គឺជាគ្រឹះមិនអាចកាត់ថ្លៃបាន សម្រាប់សុខភាពស្ត្រី និងក្រុមគ្រួសារ។ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុនសែន និងបន្តវេនដោយសម្តេច បវធិបតី ហ៊ុន មាណែត ស្រ្តីបានចូលរួមយ៉ាងសកម្ម ក្នុងការកសាង និងរក្សាសន្តិភាព ដែលនេះ គឺជាធាតុផ្សំមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និងវិបុលសុខសង្គម។
លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការបានសម្តែងនូវការគោរពកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត និងសូមពាំនាំការសួរសុខទុក្ខពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជូនចំពោះបងប្អូនស្ត្រីដែលជាគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាកយិការ ឆ្មប នៃមន្ទីពេទ្យព្រះអង្គដួង ដែលបានខិតខំ លះបង់កម្លាំងកាយ កម្លាំងចិត្ត បម្រើសេវាព្យាបាល ថែទាំជូនប្រជាពលរដ្ឋ មិនខ្លាចនឿយហត់ និងសូមឱ្យគ្រូពេទ្យនារី គិលានុបដ្ឋាយិការ ឆ្មបខិតខំរៀនសូត្របន្ត ធ្វើការអភិវឌ្ឍន៍ចំណេះដឺង ឱ្យទាន់ពេលវេលា បម្រើសេវាព្យបាលថែទាំដោយឈរលើគោលការណ៍សីលធម៌ទាំង៤ ដោយសមភាព ភាពជឿជាក់ ច្បាស់លាស់ និងដោយក្តីគោរពមេត្តាដល់អ្នកជំងឺ តាមរយៈការបញ្ចេញនូវការញញឺម និងគោរពមកអ្នកជំងឺជាមុន។