រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គនាយក និយ័តករសន្តិសុខសង្គម ។
នេះជាវេទិកាលើកទី៤ ដែលបានរៀបចំឡើងក្នុងគោលបំណង៖
១. លើកកម្ពស់ការយល់ដឹងបន្ថែមពីមុខងារ ភារកិច្ច និងវឌ្ឍនភាពការងាររបស់ ន.ស.ស.
២. បញ្ជ្រាបការយល់ដឹងបន្ថែមអំពីយន្ដការនៃការចុះកិច្ចព្រមព្រៀង
៣. ផ្តល់ជាវេទិកាឱ្យមូលដ្ឋានសុខាភិបាលឯកជនជាដៃគូ លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដើម្បីកែលម្អ យន្ដការអនុវត្តជាធរមាន ដែលរួមចំណែកដល់ការបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព និងវិជ្ជាជីវៈជូនដល់សមាជិក ប.ស.ស.។
ក្នុងសិក្ខាសាលានេះ មានការចូលរួមពីឯកឧត្ដមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ធ្វើជាវាគ្មិនកិត្តិយសផងដែរ ព្រមទាំងមានអ្នកចូលរួមចំនួន ១៦០នាក់។