Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឯកសារស្តង់ដាសម្រាប់គ្រប់គ្រង និងប្រតិបត្តិការម៉ាស៊ីនផលិតអុកស៊ីសែន
ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ  ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ឯកសារស្តង់ដាសម្រាប់គ្រប់គ្រង និងប្រតិបត្តិការម៉ាស៊ីនផលិតអុកស៊ីសែន។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ផ្តល់ឱ្យក្រុមជីវវេជ្ជសាស្ត្រ ឬអ្នកបច្ចេកទេសឧបករណ៍វេជ្ជសាស្ត្រ នូវចំណេះដឹងបន្ថែមនៃការថែទាំម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំ និងឧបករណ៍វេជ្ជសាស្ត្រ ដោយប្រើប្រាស់ស្តង់ដាសៀវភៅកត់ត្រាការផលិត និងចែកចាយអុកស៊ីសែនវេជ្ជសាស្ត្រ (Look book) ដើម្បីធានាបាននិរន្តភាពនៃអុកស៊ីសែនវេជ្ជសាស្ត្រ សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល និងការថែទាំម៉ាស៊ីនឱ្យមានអាយុកាលតាមការកំណត់ ឬលើសពីនេះតាមលទ្ធភាព។ 

ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តល់ជាអនុសាសន៍ណែនាំមួយចំនួនដូចតទៅ៖ (១)ត្រូវបំពេញពីការប្រើប្រាស់ ស្តង់ដាសៀវភៅកំណត់ត្រា និងចែកចាយ ផលិតកម្ម របស់ម៉ាស៊ីនផលិតអុកស៊ីសែនរាល់ថ្ងៃ (២)ត្រូវយល់ដឹងពីប្រព័ន្ធអុកស៊ីសែននេះឱ្យបានច្បាស់ និងត្រូវស្គាល់ពីតម្លៃរបស់ខ្លួនឯងឱ្យបានច្បាស់ដើម្បីអភិវឌ្ឍន៍ខ្លួនឯងតាមរយៈការបណ្តុះបណ្តាលបន្ត (៣)ត្រូវបណ្តុះបណ្តាលបន្តទៅដល់មន្ត្រី ក្នុងមន្ទីរពេទ្យរបស់ខ្លួនបន្ថែម និងត្រូវរៀបចំក្រុមការងារ ជីវវេជ្ជសាស្ត្រ ឬអ្នកបច្ចេកទេសឧបករណ៍វេជ្ជសាស្ត្រឱ្យមានការិយាល័យ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១ថ្ងៃ ដោយមានការអញ្ជើញចូលរួមពី នាយកដ្ឋានសេវាសុខភាព អង្គការ CHAI និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប សរុបចំនួន ៤០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9