Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី
ថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រោមអធីបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី នៅភោជនីយដ្ឋានទន្លេបាសាក់២។

កិច្ចប្រជុំនេះមានគោលបំណង៖ 

១. ពិនិត្យ និងសម្រេចលើសេចក្តីព្រាងរបាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងលើកផែនការសកម្មភាពការងារ ឆ្នាំ២០២៦ និងព្រឹត្តិបត្រលេខ ២២ របស់ ក.ជ.ក.ស. 

២. ពិភាក្សាលើកអនុសាសន៍ឆ្នាំ២០២៦ ដាក់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 

៣. ពិនិត្យ និងសម្រេច ការស្នើសុំប្រើប្រាស់ត្រាថ្មី របស់ ក.ជ.ក.ស. 

៤. ពិភាក្សាការងារពាក់ព័ន្ធផ្សេងៗ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការចូលរួមពី លោកជំទាវប្រធាន អនុប្រធាន និង សមាជិក សមាជិកា ក.ជ.ក.ស. ក្រុមការងារបច្ចេកទេស ក.ជ.ក.ស. និងមន្ត្រីអគ្គលេខាធិការដ្ឋាន ក.ជ.ក.ស. ចំនួនសរុប ៩០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7