Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)
ថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០២៦

រដ្ឋមន្រ្តីសុខាភិបាល៖ «ភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល គឺការចលនាកម្លាំងក្រុមមួយ ទាំងវេជ្ជបណ្ឌិត និងវិជ្ជាជីវៈទាំងអស់ ឆ្ពោះទៅរកគោលដៅរួម ក្នុងអត្ថប្រយោជន៍សុខភាពរបស់ប្រជាពលរដ្ឋ។»

_

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣ ៣១៤ នាក់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកពាក្យគន្លឹះមួយចំនួនមកធ្វើការបកស្រាយ៖ ១) ពាក្យថា “ក្រុមការងារ” ជាពាក្យមួយផ្សាភ្ជាប់ជាមួយភាពជាអ្នកដឹកនាំ ព្រោះថា នៅពេលដែលការដឹកនាំគុណភាព ក្រុមការងារអាចនឹងបង្កើតនូវកម្លាំងចលករយ៉ាងខ្លាំង (លើសពីផលបូកធម្មតា) នៅក្នុងការបង្កើតឱ្យចេញជាផលប្រយោជន៍របស់ក្រុមការងារ ដែលស្របទៅនឹងផលប្រយោជន៍របស់ស្ថាប័ន និងអង្គភាព ២)ពាក្យថា “គោលដៅរួម” ជាពាក្យដែលភ្ជាប់ជាមួយក្រុមការងារ ព្រោះថា ក្រុមការងារដែលមានគោលដៅរួម តែងតែសម្រេចបានសមិទ្ធផលធំធេងជាងក្រុមការងារផ្សេងៗ ហើយអ្នកដឹកនាំ ដែលមានឥទ្ធិពលអាចជួយឱ្យក្រុមការងារអាចរកឃើញគោលដៅរួមសម្រាប់ក្រុម អង្គភាព និងសង្គម។ ៣) គោលដៅរួមនៅក្នុង”កាល និងលំហរជាក់លាក់“ សំដៅដល់ភាពជាអ្នកដឹកនាំដែលអាចគូសផ្លូវ និងកំណត់គោលដៅរួមរបស់ក្រុម ដែលស្របតាមកាល និងលំហរជាក់លាក់ ដែលនេះជាកត្តាកំណត់ភាពជោគជ័យនៃការដឹកនាំ។

ជាកិច្ចបន្តក្រុមការងារមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និង មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍នៃការបម្រើសេវាថែទាំ និងព្យាបាល ក្នុងពេលមានសង្គ្រាមឈ្លានពាន។ ក្រោយពីបទបង្ហាញ និងការពិភាក្សា ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានរំលេចឡើងវិញនូវវីរៈភាពរបស់មន្រ្តីសុខាភិបាលយើង ដែលឈរលើគោលការណ៍ ឯកភាពស្មារតីតែមួយ (Unity of the spirit) ក្នុងពេលជួបគ្រោះអាសន្ន និងប្រើប្រាស់ទឹកចិត្តដ៏មុះមុត (the high and resilient morale) ជាអាវុធសម្រាប់ជំនះការលំបាក រហូតធ្វើឱ្យវិស័យសុខាភិបាលទាំងមូល កាន់តែមានភាពធន់ និងអាចទ្រសភាពការណ៍ធ្ងន់ធ្ងរបានដោយទំនុកចិត្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32