Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រជាមួយមន្ទីរពេទ្យ Second Qilu នៃសាកលវិទ្យាល័យ Shandong នៃសាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំក្រុមការងារសុខាភិបាល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយ លោកសាស្ត្រាចារ្យ Li Quan នាយករងមន្ទីរពេទ្យ Second Qilu Hospital នៃសាកលវិទ្យាល័យ Shandong នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាលើការអភិវឌ្ឍវិស័យវេជ្ជសាស្ត្រ បច្ចេកវិទ្យាសុខាភិបាល និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ខាងគណៈប្រតិភូចិន បានបង្ហាញពីវឌ្ឍនភាពនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងសមិទ្ធផលការអភិវឌ្ឍវិស័យសុខាភិបាលនៅប្រទេសចិន ខណៈដែលភាគីកម្ពុជា បានលើកឡើងអំពីសារៈសំខាន់ នៃការចែករំលែកចំណេះដឹង បច្ចេកទេសវេជ្ជសាស្ត្រកម្រិតខ្ពស់ ការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងសមត្ថភាពស្រាវជ្រាវសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ មន្ទីរពេទ្យ Second Qilu Hospital នៃសាកលវិទ្យាល័យ Shandong និងតំណាងក្រុមហ៊ុន លើការស្វែងយល់ពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត រួមមាន ការផ្លាស់ប្តូរអ្នកជំនាញ និងនិស្សិតវេជ្ជសាស្ត្រ ការសហការស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាល ការអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងឧបករណ៍វេជ្ជសាស្ត្រ ព្រមទាំងការជំរុញការវិនិយោគក្នុងវិស័យឧស្សាហកម្មសុខាភិបាលនៅកម្ពុជា។ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា។

ជំនួបពិភាក្សានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងសុខាភិបាល និងតំណាងមន្ទីរពេទ្យ អ្នកជំនាញវេជ្ជសាស្ត្រ តំណាងក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រពាក់ព័ន្ធ នៃសាធារណរដ្ឋប្រជាមានិតចិន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15