Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «គណៈកម្មាធិការទទួលស្គាល់គុណភាពថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) សំដៅរក្សាបាននូវ “វប្បធម៌នៃការវាយតម្លៃលើលទ្ធផលនៃភាពគត់មុត” នៃសេវាសុខាភិបាល នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងសាធារណៈ និងឯកជន។»
ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពថែទាំព្យាបាល នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) ដើម្បីប្រកាសជាផ្លូវការនៃដំណើររបស់គណៈកម្មាធិការនេះ ដែលមានអ្នកចូលរួមពីគ្រប់សមាជិកសមាជិកនៃគណៈកម្មការ និងតាមប្រព័ន្ធអនឡាញ (ZOOM)។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យឯកភាព និងផ្តល់អនុសាសន៍លើចំណុចចម្បងៗមួយចំនួន ដូចខាងក្រោម៖

១) ផែនការសកម្មភាពឆ្នាំទី១ (ឆ្នាំ២០២៦) របស់ គ.ទ.គ.ស.

២) ផែនការកែសម្រួលស្តង់ដាទទួលស្គាល់គុណភាពសេវារបស់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលនឹងដាក់ឱ្យប្រើប្រាស់សម្រាប់មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន

៣) ការកំណត់នូវកម្រិតនៃការផ្តល់ការទទួលទទួលស្គាល់គុណភាពរបស់មូលដ្ឋានសុខាភិបាល ដែលនឹងចូលរួមក្នុងការវាយតម្លៃកែលម្អគុណភាព របស់ គ.ទ.គ.ស.

៤) ការស្នើសុំអនុសាសន៍ចំពោះតម្រូវការ ពីអ្នកជំនាញនៃប្រព័ន្ធទទួលស្គាល់គុណភាព របស់ គ.ទ.គ.ស. ពីខាងក្រៅបន្ថែម។

គណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស) នឹងដើរតួនាទីជាយន្តការឯករាជ្យ ក្នុងការធានាស្តង់ដាគុណភាពសេវាសុខាភិបាល ទាំងក្នុងវិស័យសាធារណៈ និងឯកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធទទួលស្គាល់គុណភាពនេះ នឹងជួយលើកកម្ពស់សមត្ថភាពមូលដ្ឋានសុខាភិបាល ពង្រឹងការគ្រប់គ្រង ដើម្បីផ្តល់នូវសេវាប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព និងកាន់តែបង្កើនទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាលជាតិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17