រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ហ្លួង ម៉ែ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី១ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពមន្ទីរពេទ្យ និងរបាយការណ៍ហិរញ្ញវត្ថុ ត្រីមាសទី១ ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ អំពីការរៀបចំផែនការ និងការពិនិត្យលទ្ធផលផែនការឆ្នាំកន្លងមកក៏ដូចជាឆ្នាំ២០២៦ ដើម្បីធ្វើឱ្យការបម្រើសេវាកាន់តែមានភាពល្អប្រសើរឡើង និងទទួលបានការគាំទ្រច្រើន ជាក់ស្ដែងបច្ចុប្បន្នមន្ទីរពេទ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋកើនឡើងបើធៀបទៅនឹងឆ្នាំ២០២៥។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យថវិកាប្រចាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ។