Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកស្រីវេជ្ជបណ្ឌិត Mariana Trias នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំ ទិវាប្រយុទ្ធប្រឆាំងជំងឺរបេងពិភពលោក២០២៦ និងកម្មវិធី World TB Day Online Talk Show ដែលនឹងប្រារព្ធនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ « Yes! We Can End Tuberculosis »។
ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០២៦

«សាស្ត្រាចារ្យ ឈាង រ៉ា បញ្ជាក់ពី បំណងរឹងមាំរបស់កម្ពុជា ក្នុងការចែករំលែកបទពិសោធន៍ និងបន្តសហការជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោកWHO ដើម្បីបញ្ចប់ជំងឺរបេង និងលើកកម្ពស់សុខុមាលភាពសាធារណៈ»

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកស្រីវេជ្ជបណ្ឌិត Mariana Trias នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំ ទិវាប្រយុទ្ធប្រឆាំងជំងឺរបេងពិភពលោក២០២៦ និងកម្មវិធី World TB Day Online Talk Show ដែលនឹងប្រារព្ធនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ « Yes! We Can End Tuberculosis »។

ភាគីទាំងពីរបានលើកសរសើរចំពោះជោគជ័យរបស់កម្ពុជា និងបានរំលឹកពីកិច្ចខិតខំជាមួយគ្នា និងជាមួយគ្រប់ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិដែលនៅតែបន្តនៅស្វិតស្វាញជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺរបេង ដែលរហូត WHO ទទួលស្គាល់ថា កម្ពុជាជាគំរូល្អលើពិភពលោក។

ក្នុងឱកាសនេះ ក៏បានពិភាក្សាអំពីវឌ្ឍនភាពដ៏ច្រើនគួរកត់សម្គាល់អំពីសុខាភិបាលកម្ពុជា និងតួនាទីរបស់សុខាភិបាលក្នុងបណ្តាញប្រទេសនិយាយភាសាបារាំង (Francophonie) ជាពិសេសក្នុងបរិបទរៀបចំកិច្ចប្រជុំកំពូល Francophonie ដែលនឹងប្រារព្ធនៅភ្នំពេញនាឆ្នាំនេះ។ ភាគីទាំងពីរក៏បានលើកឡើងបន្ថែមពីសារៈសំខាន់នៃការចូលរួមរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូល One Health ពិភពលោក ដែលនឹងប្រារព្ធនៅទីក្រុង Lyon ប្រទេសបារាំង ក្នុងខែមេសាខាងមុខ។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10