រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាពយូរ អង្វែងសម្រាប់យើងទាំងអស់គ្នា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
យុទ្ធនាការអបអរខួបលើកទី១១៥ ទិវាអន្តជាតិនារី៨ មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្ដើមសួនច្បារមុខវត្តបទុបវតី ឆ្ពោះទៅវត្តភ្នំ រាជធានីភ្នំពេញ ក្នុងគោលបំណងរំលេចអំពីសារៈសំខាន់ នៃសន្តិភាពយូរអង្វែង សម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចប្រទេសកម្ពុជាទាំងមូល។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍអន្តរជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល និងសាធារណជន ចំនួន ១០០០នាក់។