រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បត៍ទី ១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារសុខាភិបាល បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំអន្តរក្រសួងស្តីពី ការត្រៀមរៀបចំចូលរួមកិច្ចប្រជុំគណ:កម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ នៅទីស្តីការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើ ការពិនិត្យ និងពិភាក្សាលើចំនុចមួយចំនួនដូចជា៖ (១)សេចក្តីព្រាងរបៀវវារ: នៃអនុក្រុមការងារ ស្តីពីកិច្ចសហប្រត្តិបត្តិការ ( Subgroup on Cooperation) (២)សេចក្តីព្រាងរបៀបវារ:ស្តីពី អនុក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ (Subgroup on Trade and Investment ) (៣)របៀបវារ:នៃ Subgroup on Institutional Building, Administrative reform, Legal and Judicial reform and Governace and human right (៤)របៀបវារ: នៃកិច្ចប្រជុំពេញអង្គ របស់គណ:កម្មាធិការចម្រុះ និង(៥)កិច្ចការសំខាន់មួយចំនួនទៀត ពាក់ព័ន្ធនឹងការត្រៀមចូលរួមប្រជុំគណ:កម្មាធិការចម្រុះ កម្ពុជា-សភាពអឺរ៉ុប លើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា នាចុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីពាក់ព័ន្ធ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ៩០រូប។